ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបាន នឺងកំពុងបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យជួរមុខ ហើយសម្តេច ក៏សូមអំពាវនាវដល់គ្រូពេទ្យដ៏ទៃទៀតកុំឲមានការច្រណែនគ្រូពេទ្យជួរមុខ ព្រោះគ្រូពេទ្យជួរមុខបានលះបង់ខ្ពស់ណាស់ក្នុងការព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងកុំឲ្យរីករាលដាលបន្ថែមទៀត។ ពួកគាត់បានលះបង់ខ្ពស់ណាស់នូវកម្លាំងកាយចិត្ត មិនបានជួបជុំក្រុមគ្រួសារ។ ពិសេសសម្តេចត្រេចអរដល់ ប្រជាពលដ្ឋបានយល់ដឹងខ្ពស់លើការរក្សាអនាម័យ តាមរយៈទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយព័ត៌មាន តាមកាសែត ទូរទស្សន៍ គេហទំព័រ អនឡាញ ផ្តល់ការពិតដល់ប្រជាពលរដ្ឋ។ ហើយសម្តេចអរគុណអ្នកកាសែត តែចំពោះអ្នកបំផុសព័ត៌មានក្លែងក្លាយរឿងកូវីដ១៩ ត្រូវតែតាមចាប់ដាក់គុក៕ សុខខេមរា
រឿងទាក់ទង
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ
4 hours ago
នាំគ្នាទៅគាស់ឃ្លាំងលួចយកទ្រព្យសម្បត្តិអ្នកដទៃនៅស្រុករតនមណ្ឌល ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់
4 hours ago
អបអរសាទរគម្រប់ខួប ៦០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
4 hours ago
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ជំរុញឱ្យដាំត្នោតជាជួរបានច្រើន ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា
5 hours ago