ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអង់គ្លេសជំនួសនាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល

ចែករំលែក៖

ប្រទេសអង់គ្លេស៖ ស្ថានភាពជំងឺរបស់នាយករដ្ឋមន្ត្រីអង់គ្លេសកាន់តែធ្ងន់ហើយ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដាក់ម៉ាស៊ីនជំនួយដង្ហើម។ នៅពេលនេះរដ្ឋមន្ត្រីការបរទេស លោក Dominic Raab ជំនួស តំណែងនាយករដ្ឋមន្រ្តី Boris Johnson ក្នុងការដឹកនាំប្រទេស ប្រឆាំងនិងកូវីដ-១៩។
ពេលនេះស្ថានភាពនៃជំងឺរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ទើបបញ្ជូនទៅកាន់មន្ទីពេទ្យព្យាបាលជាពិសេស។ មនុស្សមួយចំនួនបានលើកឡើងថា ក្តីសង្ឃឹម មាន៥០ភាគរយប៉ុណ្ណោះ ពេលបញ្ជូនទៅមន្ទីពេទ្យ ហើយត្រូវប្រើម៉ាស៊ីនជំនួយដង្ហើមនោះ ។
ទាំងនោះហើយទើប បណ្តាមេដឹកនាំនៅលើពិភពលោក បានជូនពរដល់នាយករដ្ឋមន្ត្រីអង់គ្លេស ឆាប់ជាសះស្បើយ ។ ប្រធានាធិបតីដូណាលត្រាំ កាលពីថ្ងៃទី៦ខែមេសាបាននិយាយថា លោកពិតជាក្រៀមក្រំ ពេលទទួលបានព័ត៌មានថា នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយសារតែស្ថានភាពសុខភាពកាន់តែអាក្រក់ទៅ ។ លោកត្រាំបានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ។
ចំណែក ប្រធានគណកម្មការសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានជូនពរលោក Boris Johnson ឆាប់ជាសះស្បើយផងដែរ។
ប្រធានាធិបតីបារាំង លោកម៉ាក្រុង ក៏បានជូនពរ លោក Johnson ឆាប់ឆ្លងផុតនៅការប្រឈមមុខទាំងឡាយ ហើយជាសះស្បើយពីជំងឺ ឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ក៏បានជូនពរដូចគ្នា ឲ្យនាយករដ្ឋមន្ត្រីអង់គ្លេស ឆាប់ជាពីកូវីដ-១៩។
ក្រៅពីនេះ នៅមានថ្នាក់ដឹកនាំកំពូលៗជាច្រើននៅលើពិភពលោក និងបណ្តាអង្គការធំៗ ក៏បានជូនពរនាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ឆ្លងផុត នៅរឿងអាក្រក់ទាំងឡាយនេះផងដែរ៕ ធីរីណា


ចែករំលែក៖