ព័ត៌មានទាន់ហេតុការណ៍៖

មានទំនាស់តាមលេងហ្វេសបុកក្មេងទំនើងចិត្តខ្លាំង២នាក់តាមរកគូទំនាស់កាប់គ្នារង របួសធ្ងន់ ត្រូវអាវុធហត្ថចាប់បញ្ជូនតុលាការ

ចែករំលែក៖

បន្ទាយមានជ័យ៖ នេះពិតជាចិត្តសាហាវមែនគ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះក្មេងទំនើងចិត្តខ្លាំងចំនួន៣នាក់ បានស្វែងតាមរកគូទំនាស់ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាប ចាប់ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២មានឈ្មោះ ១កែវ វាសនា ២ឈ្មោះ សួង សាវ័ន្ត រស់នៅ ក្នុងក្រុងប៉ោយប៉ែត ។នៅថ្ងៃកើតហេតុក្រុមជនសង្ស័យបានទំនាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះតាមរយ:លេងហ្វេសបុក ដោយជនរងគ្រោះធ្លាប់បានគំរាមវាយពួកគេជាច្រើនលើកដោយសារក្រុមខ្លួនកើតទុកមិនសុខចិត្តក៏ប្រមូលបក្សខ្លួន៣នាក់ស្វែងរកជនរងគ្រោះ នៅពេលជួបប្រទះឃើញជនរងគ្រោះឈ្មោះ ធឿន ថាច។ ឈ្មោះ អាហ័ង ជាជនដៃដល់បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសត្រង់កខាងឆ្វេងធ្ងន់ធ្ងរក្រោយពីធ្វើសកម្មភាពរួចឈ្មោះអាហ័ងបានគេចខ្លួនបាត់កំលាំងអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបក្សពួកបានចំនួន២នាក់ មានឈ្មោះ កែវ វាសនា និងឈ្មោះ សួង សាវ័ន្ត បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកមេបញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ថា៖ជនសង្ស័យទាំង២នាក់ជាបក្សពួកឈ្មោះហ័ង ត្រូវ បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយដែរ។ ចំណែកជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ហើយកំពុងគេចខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖វណ្ណា


ចែករំលែក៖