ស្ទឹងត្រែង៖ បុរសជនជាតិភាគតិចពីរនាក់(ជនជាតិការ៉េត)បានរងរបួសធ្ងន់ដោយខ្លាញី១ក្បាលកំពុងបណ្តើរកូនស្ទុះទៅទះនិងខាំញក់ញីនៅពេលឡើងភ្នំដើម្បីរើសនិងបេះផ្លែសំរ៉ង។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០២០នៅភ្នំការាមក្នុងភូមិគិរីវង្សាខាងលើ ឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ជនរងគ្រោះមាន១-ឈ្មោះអេន ញាំ ភេទប្រុស អាយុ២២ឆ្នាំជាកសិករនិង២ឈ្មោះ អើយ រ៉េ ភេទប្រុសអាយុ ២៩ឆ្នាំ ជាកសិករ។ទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ។
ក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានបបួលគ្នាទៅរើសនិងបេះផ្លែសំរ៉ងតាមជើងភ្នំការាមនៅចម្ងាយពីផ្ទះប្រហែលជាង៣គីឡូម៉ែត្រ។ពេលកំពុងរុករកផ្លែសំរ៉ងស្រាប់តែប្រទះឃើញខ្លាឃ្មុំញីដ៏ធំមួុយក្បាលកំពុងបណ្តើរកូនដើររកចំណីរួចវាស្ទុះមកទះក្រញិចខ្លួនប្រាណនិងលើផ្ទៃមុខអ្នកទាំង២បណ្តាលអោយរងរបួសធ្ងន់(ការកូន)រួចនាំគ្នាមេនិងដើរចូលព្រៃបាត់ទៅគ្រាដែលម្នាក់របួសលើផ្ទៃ(ឈ្មោះអេនញាំ)អស់កម្លាំងនឹងតតាំងជាមួយខ្លាឃ្មុំសុខចិត្តក្រាបលើដីធ្វើពុតជាងាប់។
ប្រភពដដែលបានអោយដឹងទៀតថាក្រោយពីខ្លាឃ្មុំញីបណ្តើរកូនទៅបាត់អ្នករបួសស្រាលបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារក្នុងភូមិអោយយករទេះទៅដឹកគេទាំងពីមកកាន់មណ្ឌលសុខភាពឃុំតែដោយរបួសធ្ងន់ពេកក៏ដឹកបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសៀមប៉ាងតែម្តងទៅ៕ដោយ៖ប្រាថ្នា