ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអាល្លឺម៉ង់អាចនឹង​ត្រលប់​មក​ប្រកួត​វិញនៅខែឧសភាខាងមុខនេះ

ចែករំលែក៖

អាល្លឺម៉ង់៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​អាល្លឺម៉ង់​ Bild បានឲ្យដឹងថា ការ​ប្រកួត​ទាំង​អស់នៅ​ក្នុង​លីក​កំពូល​អាល្លឺម៉ង់​ ឬ​ក៏​ Bundesliga នឹង​អាច​ត្រលប់មក​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០២០​ខាង​មុខ​​ ។

មក​ទល់​នឹង​ពេល​នេះលីកកំពូលអាល្លឺម៉ង់​ Budesliga បាន​ផ្អាក​ការ​ប្រកួត​ជាង​ ១​ខែ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី១៣​ ខែ​មីនា​ ឆ្នាំ២០២០​ កន្លង​ទៅ​នេះ​ដោយ​សារ​តែ​ស្ថាន​ភាព​ជំងឺ​កូវីដ–១៩​មាន​ការ​រីករាល​ដាល​ខ្លាំង​។ការ​ត្រលប់​ឲ្យ​មាន​ការ​ប្រកួត​ទាំង​អស់​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ ដោយ​មិន​ឲ្យ​អ្នក​គាំទ្រ​ក្លិប​ទាំង​អស់​ ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រកួត​ឡើយ​។

ទាក់ទង​នឹង​ការ​វិល​ត្រលប់​ឲ្យ​ការ​ប្រកួត​នៅ​ថ្ងៃ​ខែ​ខាង​លើ​មិន​មែន​ការ​សម្រេច​ជា​ផ្លូវ​ការ​មក​ពី​ Bundesliga ទេ​ដោយ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ល្ហិចល្ហៀង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​លីក​កំពូល​នេះ​ បាន​ត្រឹម​បញ្ជាក់​ថា ការ​ប្រកួត​គ្រោង​នឹង​ត្រលប់​មក​វិញ​នៅ​ក្នុង​កំឡុង​ខែ​ឧសភា​ខាង​មុខ​ប៉ុណ្ណោះ​ ដោយ​មិន​ទាន់បញ្ជាក់ពី​កាលបរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​៕ភារៈ


ចែករំលែក៖