ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌមានជ័យ បើកប្រជុំស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានបើកប្រជុំ សេចក្ដីជូនដំណឹង លេខ ០១២/២០ ស្តីពី ការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ និង សេចក្ដីជូនដំណឹង លេខ ០១៣/២០ ស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ។

ក្នុងកិច្ចប្រជុំខាងលើនេះ ក្រោមការដឹកនាំ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ , តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ,លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ,លោក អែម សុវីរៈ , ប្រធាន រដ្ឋបាល និងបុគ្គលិក , លោក សាយ វុទ្ធាអនុប្រធាន ការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ,លោក ចៅសង្កាត់ទាំង៧ និងលោក លោកស្រី តំណាងរោងចក្រ សហគ្រាស ទាំង១១២ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ៕សហការី


ចែករំលែក៖