ព័ត៌មានទាន់ហេតុការណ៍៖

លោក ភ័ណ្ឌ សុផល បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុង១ខែ១០មុឺនរៀល ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេល៥ខែ

ចែករំលែក៖

ខេត្តព្រៃវែង៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោកអនុសេនីយ៍ឯក ភ័ណ្ឌ សុផល អនុប្រធានមន្ទីរបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០ ០០០០រៀល សម្រាប់រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែ កញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕សុខខេមរា


ចែករំលែក៖