ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ , ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ ក្នុងឱកាសឆ្នាំថ្មី ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏សែនត្រជាក់ត្រជុំ សុខដុមរមនាដល់មាតុភូមិអង្គរបវរនៃយើង និងដល់ប្រជានុរាស្រ្តរួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ ៕សុខខេមរា
រឿងទាក់ទង
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ
36 mins ago
លោក Xi Jinping ធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ក្រុងលីម៉ាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១
2 hours ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់នៅតាមដងផ្លូវ
2 hours ago