អង់គ្លេស៖វីរបុរសក្លិបហង្សក្រហម Liverpool លោក Sir Kenny Dalglish បានធ្វើតេស្តរកឃើញមេរោគកូរ៉ូណា ឬកូវីដ-១៩។ បច្ចុប្បន្នលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសអង់គ្លេស។
បុរសវ័យ៦៩ឆ្នាំរូបនេះមានអាការៈធម្មតា ប៉ុន្តែលទ្ធផលធ្វើតេស្តឃើញ វិជ្ជមាន ដូច្នេះតម្រូវឲ្យលោកទទួលការព្យាបាល។ នេះបើកតាមក្រុមគ្រួសាររបស់លោកថ្លែងប្រាប់អ្នកសារព័ត៌មានអង់គ្លេស។
កាលពីលេងនៅក្លិបហង្សក្រហម លោក Dalglish ឈ្នះលីកកំពូល៨សម័យកាល និងពានទ្វីបអឺរ៉ុប បច្ចុប្បន្នឈ្មោះ Champions League ៣ដង ក្នុងនាមជាកីឡាករ និងគ្រូបង្វឹក Liverpool។
បច្ចុប្បន្នប្រទេសអង់គ្លេសឈរលេខ៧ក្រោមចិន ជាប្រទេសមានអត្រាអ្នកឆ្លងវីរុសកូវីដ–១៩ច្រើនជាងគេក្នុងពិភពលោកគឺជិត៨ម៉ឺនករណី ហើយអ្នកស្លាប់កើនដល់៩៨៧៥នាក់៕ដោយ៖ភារៈ