ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការក្រ សួងសុខាភិបាល នាព្រឹកថ្ងៃទី ១៣ ខែមេសាឆ្នាំ២០២០នេះ លោកម៉ម ប៊ុនហេង រដ្ឋន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាព ពាក់ពាក់ព័ន្ធនឹងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ ព្រោះអាចមានឥទ្ធិលពលមិនល្អចំពោះសុខភាព អាចធ្លាក់ខ្លួនឈឺផ្តាសាយ និងជួបហានិភ័យពាក់ព័ន្ធកូវីដ-១៩ ផងដែរ ។
លោករដ្ឋមន្រ្តីថ្លែងថា៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីអាកាសធាតុអាប់អួរ ឬចុះត្រជាក់ដែលជះឥទ្ធិពលដល់សុខភាពប្រជាពលរដ្ឋយើង ។
វាបង្កហានិភ័យបង្កជាជំងឺផ្តាសាយជាទូទៅ ហើយលោកសំណូមពរដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះខ្លាចមានជំងឺកូវីដ ១៩ បន្ថែមទៀត ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា៖ មានបងប្អូនមួយចំនួននៅពេលទទួលបានព័ត៌មានផ្សព្វផ្សាយរៀងរាល់ព្រឹកអំពីកូវីដ-១៩ ច្រើនតែមានការធ្វេសប្រហែស ខណ:ឮថា ចំនួនឆ្លងតិច គាត់មិនសូវភ័យព្រួយ បែរជានាំគ្នាខ្វះការប្រុងប្រយ័ត្នមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅវិញ ។ចំណុចនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកជាថ្មីថា ដើម្បីសុភមង្គលក្នុងគ្រួសារ ក៏ដូចជៀសឲ្យផុតជំងឺកូវីដ-១៩ និងជំងឺផ្តាសាយក្តី សូមបងប្អូន គោរពបទបញ្ជារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសនូវការឆ្លងដែលនាំឲ្យឈានដល់ការឆ្លងក្នុងសហគមន៍ និងនិងឈានដល់ការស្លាប់។ បើសិនឆ្លងច្រើននោះការគ្រប់គ្រងផ្នែកវេជ្ជសាស្ត្រនឹងមិនមានលទ្ធភាពនោះទេ ។ ពេលចូលឆ្នាំថ្មីនេះមិនគួរនិយាយពីសេចក្តីស្លាប់ទេ ប៉ុន្តែយើងខ្ញុំមានការព្រួយបារម្ភរឿងដែលអាចឆ្លងក្នុងសហគមន៍ និងឈានដល់ការបាត់បង់ជីវិត និងនិងសូមឲ្យបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន។ក្នុងពេលចូលឆ្នាំខ្មែរដែលនឹងចាប់ផ្តើមនៅយប់នេះដែរសូមបងប្អូនប្រជាពលរដ្ឋខ្មែរសម្ងំនៅក្នុងផ្ទះ កុំធ្វើដំណើរចល័ត ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ដ៏សាហាវនេះ៕ដោយ៖ប្រាថ្នា