ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្ននឹងអាកាសធាតុប្រែប្រួលប៉ុន្មានថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​នៅ​ក្នុងស​ន្និ​សីទ​សារព័ត៌​មាន នៅទីស្តីការក្រ  សួងសុខាភិបាល ​នាព្រឹកថ្ងៃទី ១៣ ខែមេ​សា​ឆ្នាំ២០២០នេះ លោក​ម៉ម ប៊ុនហេង រដ្ឋន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ពលរដ្ឋខ្មែរឲ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព ពាក់ពាក់ព័ន្ធនឹងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ ព្រោះ​អាច​មាន​ឥទ្ធិ​ល​ពល​មិនល្អ​ចំពោះ​សុខភាព អាចធ្លាក់ខ្លួនឈឺផ្តាសាយ និង​ជួបហានិភ័យពាក់ព័ន្ធកូវីដ-១៩ ផង​ដែរ ។
លោករដ្ឋមន្រ្តីថ្លែងថា៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីអាកាសធាតុអាប់អួរ ឬចុះត្រជាក់ដែលជះឥទ្ធិពលដល់សុខភាពប្រជាពលរដ្ឋយើង ។
វាបង្ក​ហានិភ័យ​បង្ក​ជា​ជំងឺ​ផ្តាសាយ​ជា​ទូទៅ ហើយលោកសំណូមពរដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះខ្លាចមានជំងឺកូវីដ ១៩ បន្ថែម​ទៀត ។

លោក​រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា៖ មានបងប្អូន​មួយ​ចំនួន​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ផ្សព្វផ្សាយ​រៀង​រាល់​ព្រឹក​អំពីកូវីដ-១៩ ច្រើនតែមានការធ្វេសប្រហែស ខណ:ឮថា ​ចំនួន​ឆ្លង​តិច គាត់​មិនសូវ​ភ័យ​ព្រួយ បែរជានាំគ្នាខ្វះការប្រុងប្រយ័ត្នមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅវិញ ។ចំណុចនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹក​ជា​ថ្មី​ថា ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ ក៏ដូចជៀសឲ្យផុតជំងឺកូវីដ-១៩ និង​ជំងឺ​ផ្តាសាយ​ក្តី សូម​បងប្អូន គោរព​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ជៀ​ស​នូវ​ការ​ឆ្លង​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​ឆ្លង​ក្នុង​សហគមន៍ និង​និងឈានដល់ការស្លាប់។ បើសិន​ឆ្លង​ច្រើន​នោះ​ការ​គ្រប់គ្រង​ផ្នែក​វេ​ជ្ជសាស្ត្រ​នឹង​មិនមាន​លទ្ធភាព​នោះ​ទេ ។ ពេល​ចូល​ឆ្នាំ​ថ្មី​នេះមិន​គួរ​និយាយ​ពី​សេចក្តីស្លាប់​ទេ ប៉ុន្តែ​យើងខ្ញុំ​មានការ​ព្រួយបារម្ភ​រឿង​ដែល​អាច​ឆ្លង​ក្នុង​សហគមន៍ ​និង​ឈាន​ដល់​ការ​បាត់​បង់ជីវិត និង​និងសូមឲ្យបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន។ក្នុងពេលចូលឆ្នាំខ្មែរដែលនឹងចាប់ផ្តើមនៅ​យប់នេះដែរសូមបងប្អូនប្រជាពលរដ្ឋខ្មែរសម្ងំនៅក្នុងផ្ទះ កុំ​ធ្វើ​ដំណើរ​ចល័ត ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ដ៏សាហាវនេះ៕ដោយ៖ប្រាថ្នា


ចែករំលែក៖