ព័ត៌មានទាន់ហេតុការណ៍៖

ថៃអ្នកឆ្លងCOVID-19 សរុបកើនដល់ ២,៥៧៩នាក់ ខណះរកឃើញថ្មីចំនួន ២៨ករណីទៀត

ចែករំលែក៖

បាងកក៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះថា អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ២៨ករណីថ្មី និងស្លាប់២នាក់ ដែល ជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងសប្ដាហ៍មុន។

បូកបញ្ចូលតួលេខថ្មីខាងលើ អ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ២,៥៧៩នាក់ និងស្លាប់៤០នាក់ ខណៈអ្នកជំងឺ ១,២៨៨នាក់ បានជាសះស្បើយទាំងស្រុង គិតចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា មក។

លើសពីនេះទៅទៀត បើតាមអាជ្ញាធរសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ដែលភាគច្រើនត្រូវបានរាយការណ៍ក្នុងរដ្ឋធានីបាងកក មាន១៨ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ, ៧ករណីមិនមានជាប់ពាក់ព័ន្ធនឹងករណីចាស់ និង៣ករណី រកឃើញនៅលើពលរដ្ឋថៃ ៣នាក់ ធ្លាប់ធ្វើដំណើរទៅកាន់ខេត្ត Sulawesi ភាគខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីសាសនាមួយ កាលពីខែមីនាកន្លងទៅ៕ដោយ៖ ស តារា


ចែករំលែក៖