ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះ
ប្រជាពលរដ្ឋអស់ចំនួន២ខ្នងស្ថិតជា ប់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជា ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍កា លពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ហៀង ណារ៉ាត់ អាយុ៣៨ឆ្នាំ មុខបរបលក់ដូរ ។
តាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ផ្ទះរបស់គាត់មួយខ្នងបានលក់ដូរចា ប់ហួយដោយផ្ទាល់ និងមួយខ្នងទៀតបានជួលឲ្យគេសម្រា ប់ជួសជុលម៉ូតូ ។ ខណៈពេលកេីតហេតុ ផ្ទះរបស់គាត់បានបិតទ្វាចាក់សោ រត្រឹមត្រូវដូចសព្វដងរួចក៏ទៅ សម្រាកផ្ទះមួយទៀតនៅខាងក្រោយ រីឯផ្ទះជួសជុលម៉ូតូគឺមានកូនជា ងស្នាក់នៅផងដែរ ។ លុះពេលកេីតហេតុ កូនជាងបានដេកលក់ស្កប់ស្កល់មិនដឹ ងថាមានភ្លេីងឆេះផ្ទះភ្លាមៗនោះទេ ពេលដែលក្រោកឡេីងស្រាប់តែមានភ្លេី ងឆេះយ៉ាងសន្ធោសន្ធៅទៅហេីយ ទេីបនាំគ្នាផ្លោះតាមបង្អួចដេីម្បីសង្គ្រោះជីវិតខ្លួនឯង និងស្រែកប្រាប់បងប្អូនប្រជា ពលរដ្ឋឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្នុងករណីអគ្គីភ័យឆេះផ្ទះប្រជា ពលរដ្ឋខាងលេីនេះ មានវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយផ្ទាល់ដេីម្បី ជួយអន្តរាគមន៍ និងចង្អុលបង្ហាញពីការបង្ការ ទប់ស្កាត់ករណីអគ្គីភ័យនេះ ដោយបានពន្លត់ចប់ម៉ោង៦.00នាទីព្រឹកថ្ងៃដដែល ។ ចំពោះមូលហេតុគឺបណ្ដាលមកពីទុសេខ្សែរភ្លេីង ធ្វេីឲ្យខូចខាតទំហំផ្ទះ8.50ម៉ែត្រគុណនិង8. 80ម៉ែត្រស្ទើរទាំងស្រុង និងម៉ូតូ២គ្រឿង.ទូទឹកកកចំនួន២គ្រឿង.ព្រមទាំងភេសជ្ជៈលក់ដូរមួយចំ នួនទៀត.ដោយប្រើប្រាស់អស់ទឹក៤ឡា ន៕ដោយ៖ ភារ៉ា ដង្កោ