ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២០ស្ថិតនៅត្រង់ ចំណុចផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹ ងមានជ័យ៣ ខណ្ឌមានជ័យ ដោយពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួ នបានមានឈ្មោះអៀង ស្នា ភេទប្រុស អាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិ នពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះមានឈ្មោះ ពៅ សុផា អាយុ២៦ ឆ្នាំមានមុខរបរជាអ្នកបកប្រែ ស្នាក់នៅខណ្ឌសែនសុខ។
តាមសម្តីរបស់ជនរងគ្រោះបានប្រាប់ សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសាឆ្នាំ ២០២០រូបគេបានជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ស៊េរីឆ្នាំ ០១៦ពាក់ស្លាកលេខកណ្ដាល1T-1755 បានមកឈប់មុខម៉ាតសូគីម៉ិច នៅតាមផ្លូវវេងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រនៅភូមិដំណា ក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីចូលទៅម៉ាតទិញទឹកសុទ្ធផឹក ។ លុះដល់ពេលម៉ោង៣ និង៣០នាទីខែឆ្នាំដដែលរូបគេបានចេ ញពីម៉ាតស្រាប់តែមិនបានឃើញម៉ូតូ របស់ខ្លួនទើបបានដឹងថាបាត់ រួចក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុ ស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័ យទី៣។
ក្រោយពីទទួលបានពាក្យបណ្ដឹងពី ជនរងគ្រោះ លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចាត់កម្លាំងឱ្យទៅឆែកកាមេរ៉ា សុវត្ថិភាពក៏ឃើញភិនភាគជនសង្ស័យ រហូតដល់ថ្ងៃទី១៦ ខែឆ្នាំដដែលវេលាម៉ោង ១២ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យកំពុងតែដើរតា មផ្លូវ៣០ម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមា នជ័យទី៣ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបា នឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ហើយបានឱ្យបងប្រុសពីរនាក់ទៀតយកទៅ លក់។
បច្ចុប្បន្នជនសង្ស័យត្រូវបា នសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិកា រដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចា ត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ