ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង លើផ្ទៃសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ សរុបចំនួន ២៥២នាក់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានផ្តល់ជូនថវិកាដល់កងកម្លាំងក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០០,០០០រៀល នៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមអរគុណដល់ កងកម្លាំង អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ការងារ តាមតួនាទី ភារកិច្ច បំពេញការងារ តាមការណែនាំពីថ្នាក់លើ និងសូមអោយមានការថែទាំសុខភាព សម្អាតអនាម័យ លាងដៃដោយអាល់កុល ការពារនូវការរាតត្បាតជំងឺកូវីដ-១៩ ៕ដោយ៖សិ លា


ចែករំលែក៖