អង់គ្លេស៖ លោក Norman Hunter ដែលជាវីរៈបុរសបាល់ទាត់អង់គ្លេសបានបាត់បង់ជីវិតក្នុងវ័យ៧៦ឆ្នាំ ដោយសារតែជំងឺកូវីដ–១៩ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលជាច្រើនថ្ងៃ។
លោក Norman Hunter បានចាប់ផ្ដើមអាជីពបាល់ទាត់ជាខ្សែការពាររបស់ក្លិប Leed កាលពីឆ្នាំ១៩៦២ ហើយចំណាយពេលជាង១៥ឆ្នាំ មុននឹងលោកមកប្រកបអាជីពនៅក្លិប Bristol City និងចូលនិវត្តន៍ពីពិភពបាល់ទាត់ក្នុងក្លិប Barnsley កាលពីឆ្នាំ១៩៨២។
លោកបានជួយឲ្យតោកំណាចអង់គ្លេសឈ្នះពាន World Cup កាលពីឆ្នាំ១៩៦៦ក្នុងនាមជាកីឡាករក្រុមជម្រើសជាតិ និងជួយឲ្យក្រុមអង់គ្លេសទទួលបានចំណាកថ្នាក់លេខ៣ កាលពីឆ្នាំ១៩៦៨ក្នុងព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ ។
ក្រោយពីចូលនិវត្តន៍ លោកក៏បានធ្វើជាគ្រូបង្វឹកដឹកនាំក្លិប Barnsley ក្លិបBardford City និងក្លិប Rotherham United ៕ ដោយ៖ ភារៈ