អង់គ្លេស៖ កាសែតអង់គ្លេស The Mirror បានសរសេរថា ខ្សែប្រយុទ្ធស្លាប Leroy Sane ដែលកំពុងលេងឲ្យក្លិបមេឃខៀវ Man City បានឈានមួយដំណាក់កាលទៀតហើយក្នុង ការធ្វើយ៉ាងណាឲ្យដំណើរការផ្ទេរកីឡាកររូបនេះទៅលេង នៅឯប្រទេសកំណើតវិញជាមួយនឹងក្លិបយក្ស Bayern Munich ក្នុងតម្លៃខ្លួន៧០លានផោន។
បើមិនមានការប្រែប្រួលទេ កីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះនឹងចាកចេញពីក្លិបអង់គ្លេស នៅរដូវក្តៅនេះ ក្នុងតម្លៃខ្លួនប្រមាណ៧០លានផោនដែលទាំងក្លិបMan CityនិងBayern Munich បានបង្ហាញជំហរច្បាស់ហើយថាតម្លៃនេះគឺជា តម្លៃដែលពួកគេអាចទទួលយកបាន។
សូមបញ្ជាក់ថា Leroy Sane មានវ័យ២៤ឆ្នាំបានជួយ ដល់ក្លិប Man Cityយ៉ាងខ្លាំងកាលពីរដូវកាលមុន ប៉ុន្តែចាប់ពីខែសីហាឆ្នាំ២០១៩មកដល់ពេលនេះរូបគេបានញាំញីដោយរបួសក្បាលជង្គង់ កីឡាករ រូបនេះបន្តសម្រាកព្យាបាលនៅឡើយ ៕
ដោយ៖ ភារៈ