ភ្នំពេញ ៖ វេលាម៉ោង១៥ និង ៥០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ពងទឹក ឃាត់ខ្លួនឪពុកចិត្តអប្រិយម្នាក់យកទៅសាកសួរ បន្ទាប់ធ្វើសកម្មភាព ចាប់រំលោភកូនស្រី បង្កើតរបស់ខ្លួនដែលជា អនិតិជនបានសម្រេចជាច្រើនដង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និ០៥ នាទី ត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ យ ស ក អាយុ១៥ឆ្នាំ( ត្រូវជាកូន បង្កើត )មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែជនសង្ស័យឈ្មោះ ហម សំអាត អាយុ៤០ឆ្នាំ (ត្រូវជាឪពុកបង្កើត )មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង ០០ នាទី ជនរងគ្រោះជាកូន កំពុងតែដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ម្នាក់ឯង ។
ពេលនោះជនសង្ស័យ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) បានដើរចូលមកក្នុងផ្ទះរួចបើកទ្វារបន្ទប់របស់ជនរងគ្រោះ ហើយបាននិយាយលួងលោមជនរងគ្រោះថាប៉ាសុំដេក(រួមភេទ)ជាមួយកូនឯងរួចជនរងគ្រោះបានឆ្លើយបដិសេធន៍ថាខ្ញុំមិនដេកជាមួយប៉ាទេ។
បន្ទាប់មកជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថាបើមិនអោយប៉ាត្រូវតែធ្វើទោះបីជាប់គុកខ្មាស់គេក៏ដោយហើយជនរងគ្រោះលឺពាក្យគំរាមរបស់ជនសង្ស័យក៏បណ្តោយខ្លួនអោយជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និង០៥ នាទីជនរងគ្រោះកំពុងតែឈរលេងនៅក្បែរផ្ទះខាងលើស្រាប់តែជនសង្ស័យហៅជនរងគ្រោះអោយចូលក្នុងផ្ទះរួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចមួយលើកទៀតហើយនិយាយគំរាមជនរងគ្រោះមិនអោយនិយាយរឿងរ៉ាវខាងលើប្រាប់ម្តាយនិងប្តីរបស់ជនរងគ្រោះដឹងឡើយ។
តាមប្រភពបានឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យបានរំលោភជនរងគ្រោះបានសម្រេចពីរលើករួចមក ជនរងគ្រោះក៏បានទៅរស់នៅផ្ទះខាងប្ដីស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញវិញម្តង។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទីឈ្មោះ ជ័យ នារាជ្យ ភេទប្រុស អាយុ២០ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) មានការសង្ស័យក៏បានយកទូរសព័្ទដៃរបស់ជនរងគ្រោះមកឆែកមើលស្រាប់តែឃើញការផ្ញើសារជាសម្លេងរបស់ជនសង្ស័យតាមឆាតហ្វេសបុកដែលបាននិយាយថាកូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយអោយប៉ាមួយអាទិត្យបានតែមួយដង។ ពេលនោះបុរស ត្រូវជាប្តីរបស់ជនរងគ្រោះ ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវ
ច្បាប់តែម្តង។
ហើយនៅវេលាម៉ោង១៥ និង ៥០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា យកមកធ្វើកាសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង ។
គួររំលឹកផងដែរថា មានជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនបានសម្រេច និងត្រូវសមត្ថកិច្ចឃាត់ខ្លួន ក៏សម្រេចចិត្តចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅផងដែរ ៕ ដោយ ៖ ភារ៉ា ដង្កោ