ព័ត៌មានទាន់ហេតុការណ៍៖

ចិនច្រានចោលព័ត៌មានថា វីរុសកូវីដ១៩ចេញពីវិទ្យាស្ថានវីរុសវូហាន

ចែករំលែក៖

ប្រទេសចិន៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវ P4 បានច្រានចោលការចោទប្រកាន់ ថាវីរុស SARS-CoV-2 (កូវីដ១៩)មានប្រភពចេញពីវិទ្យាស្ថាននេះ។
បណ្តាញទូរទស្សន៍ចិន CGTN នៅថ្ងៃទី២០ខែមេសា បានដកស្រង់សម្តីប្រធានគ្រប់គ្រង វិទ្យាស្ថានស្រាវជ្រាវP4 បានបញ្ជាក់ថា វីរុសកូវីដ១៩ មិនមានប្រភពចេញពីទីនេះឡើយ។ ប្រធានP4 បានបញ្ជាក់ទៀតថា វិទ្យាស្ថាន វីរុស វូហាន មានការគ្រប់គ្រងយ៉ាងតឹងតែងបំផុត ដូច្នេះការបែកធ្លាយលេចចេញវីរុសពីទីនេះគឺជារឿងមិនអាចទៅរួចនោះឡើយ។
នៅពេលនេះមានការសង្ស័យ ថាវីរុស កូវីដ១៩ចេញពីបន្ទប់ពិសោធន៍ នៅP4 របស់ចិន។ ប៉ុន្តែមន្ត្រីចិនបានលើកឡើងថាអ្វីដែល គួរឲ្យបារម្ភនោះគឺមានមនុស្ស មានចេតនាទម្លាក់បញ្ហា និងបង្វែការចាប់អារម្មណ៍មកប្រទេសចិន។
កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិកលោក Tom Cotton បានលើកឡើងពីការសង្ស័យតាំងពីពេលដំបូង ហើយត្រូវបានសារព័ត៌មានវ៉ាស៊ីនតោនយកមកផ្សាយទៀតផង។
នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២០ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ថាវីរុសកូវីដ១៩ចេញពីប្រទេសចិន គឺជារឿងមិនត្រឹមត្រូវមិនមានភស្តុតាងណាមួយបញ្ជាក់ការពិតនោះឡើយ។ រដ្ឋាភិបាលចិន ក៏ដូចជាបណ្តាអង្គការធំៗដូចជា WHO អង្គការសហប្រជាជាតិ បានអំពាវនាវកំយកបញ្ហាកូវីដទៅជា រឿងនយោបាយ ទម្លាក់កំហុសដាក់គ្នា។
ក្រុមអ្នកជំនាញបានលើកឡើងថា៖ ការចោទប្រកាន់របស់អាមេរិក ក្នុងគោលដៅ បញ្ជូនមនុស្សទៅស្រាវជ្រាវមន្ទីរពិសោធន៍ របស់ចិនតែប៉ុណ្ណោះ ដោយអាមេរិកចង់ដឹងថា នៅខាងក្នុងមានអ្វីនោះឡើយ ។ ពេលថ្មីៗនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ចិន អនុញ្ញាតឲ្យក្រុមអ្នកជំនាញអាមេរិក ចូលទៅកាន់មន្ទីរពិសោធន៍ របស់ចិន ដើម្បីស្រាវជ្រាវ៕ដោយ៖ធី រីណា


ចែករំលែក៖