ខេត្តកំពង់ស្ពឺ៖គោយន្តកន្ត្រៃ ១គ្រឿងដឹកឈើពេញប្រៀបត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហកា រជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបកសាងសំណុំរឿ ងបញ្ជូនបន្តដោយសារតែមើលឃើញថាអស់ លោកមេព្រៃមិនស្ទុះស្ទារក្នុងការបង្ក្រាបបទល្មើសដែលរត់ឆ្លងកាត់ស្នាក់កា ររបស់ខ្លួន។
ការបង្ក្រាបគោយន្តដឹកឈើធ្វើឡើ ងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ(៤៩- ៥០) ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានសហការបង្ក្រាបបទល្មើសធនធា នធម្មជាតិ ជាមួយកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងកម្លាំង នគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់គោយន្តកន្ត្រៃពណ៌ក្រហម ដឹកឈើអារប្រភេទគ្រឿងផ្ទះ ចម្រុះគ្មានច្បាប់អនុញ្ញាតិ នោះ ដោយម្ចាស់បានគេចខ្លួនបាត់ស្រមោ ល។
តាមការអោយដឹងពីសមត្ថកិច្ចឈើខា ងលើដឹកចេញពីតំបន់ជាំ ឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាច្រើនកន្លែងណា ស់ ទើបមកដល់កម្លាំងអាវុធហត្ថនិ ងនគរបាលសេដ្ឋកិច្ចសហការបង្ក្រាបបានបែបនេះ។
បច្ចុប្បន្ន ឈេីនិងគោយន្ត យកមករក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុ កឱរ៉ាល់(មិនទាន់បានវាស់វែង)រង់ ចាំប្រគល់ឲ្យកម្លាំងជំនាញផ្នែ ករដ្ឋបាលព្រៃឈេីឱរ៉ាល់ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ