ខេត្តបន្ទាយមានជ័យ៖អង្ករចំនួន១,២៥០គ.ក្រ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋាក្រីក្រ ចំនួន ២៥ គ្រួសារនៅ (អូររន្ទះបាញ់)នៅក្នុងភូមិសាស្ត្រ ឃុំ ព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី ២២ ខែ មេសា ២០២០នេះ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចែកជូននូវ អំណោយតាមរយៈលោកវរសេនីយ៍ទោ ទេព រដ្ឋា យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារ ដែលមានជីវភាពខ្វះខាតដោយក្នុងមួយគ្រសារទទួលបានអង្ករ១ការុងស្មើនិង៥០គីឡូក្រាម សារុង១ និង ថវិកា ដប់ពាន់រៀល។
លោកវរសេនីយ៍ទោ ទេព រដ្ឋាបានបញ្ចាក់ថា៖ ទោះបីអំណោយទាំងនេះតិចតូចក៏ពិតមែនតែនេះគឺជាទឹកចិត្តរបស់លោក ឧត្ដសេនីយ៍ទោ អាត់ ខែម ដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនដែលកំពុងជួបការខ្វះខាត៕
ដោយ៖នីម វណ្ណា