ព័ត៌មានទាន់ហេតុការណ៍៖

ចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលក្រុងប៉ោយប៉ែតត្រូវបានផ្លាស់ប្តូរមិនដឹងមូលហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ ព្រះគ្រូរចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលត្រូវបានផ្លាស់ប្ដូរកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នៅក្នុងបរិវេនវត្តឋិតក្នុងភូមិផ្សារ/សង្កាត់កណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តមានការចូលរួមពីព្រះមេគណខេត្ត ប្រធានមន្ទីរធម្មការខេត្តអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទប្រមាណ១០០នាក់។

  ប្រភពថា៖ចៅអធិការវត្តតែងតែមានការផ្លាស់ប្តូរក្នុងវត្តនិមួយៗដើម្បីធ្វើយ៉ាងណាឲ្យក្នុងទីអារ៉ាមមានការីកចំរើនខាងវិស័យសាសនា។

ប្រភពដោយឡែកថាការផ្លាស់ប្ដូរគ្រូរចៅអធិការវត្តផ្សារកណ្ដាលចាស់ ប៉ូច ពឿន មិនបានដឹងមូលហេតុច្បាស់នោះទេ ព្រោះកន្លងមកមានរឿងអាស្រូវធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តបាត់បង់ជំនឿរហូតដល់បុណ្យកឋិនទានមានមនុស្ស២០ទៅ៣០នាក់មកចូលធ្វើបុណ្យ ប៉ុន្តែការផ្លាស់ប្ដូរចៅអធិការវត្តខាងលើមិនដឹងមូលហេតុច្បាស់នោះទេ។

  ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តខាងលើលោក បៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៌ថាៈកិច្ចការនេះបើទោះពុំមានសេចក្ដីសម្រេចជាផ្លូវការប៉ុន្តែការទទួលដឹងឮបានន័យថាគីជាការប្រគល់សិទ្ធមួយសំរាប់ព្រះអង្គដែលត្រូវឡើងតួនាទីថ្មីជាអ្នកគ្រប់គ្រងការងារ នៅក្នុងការរៀបចំគណៈសង្ឃបន្ទាប់ពីចៅអធិការអស់សុពលភាពពីចៅអធិការចាស់ឬក៏លោកលាលែងឈប់ជាតួនាទីក្នុងនោះចៅអធិការចាស់មិនមានសិទ្ធផ្ទេរតំណែងរបស់ខ្លួនទៅឲ្យព្រះសង្ឃដែលខ្លួនពេញចិត្តនោះទេ គឺព្រះអនុគណជាអ្នករៀបចំ ធ្វើសំណើរជ្រើសរើស ជាសិទ្ធរបស់ព្រះអនុគណបានន័យថាថ្នាក់ស្រុកត្រឹមពីវិន័យធម៌អនុគណចុះមកក្រោមគឺសិទ្ធលើព្រះអនុគណជាអ្នករៀបចំ។

 លោកមានប្រសាសន៏បញ្ជាក់ថាៈប៉ុន្តែការរៀបចំនៅក្នុងកម្មវិធីថ្ងៃនេះបានឯកភាពលោកគ្រូចៅអធិការថ្មីដែលជំនួសចៅអធិការចាស់ប៉ូច ពឿន ជំនួសដោយព្រះគ្រូរបញ្ញារៈខិតោ តែម ម៉ាច មកពីក្រុងភ្នំពេញ ក្នុងការផ្លាស់ប្ដូរចៅអធិការចាស់នេះយោងតាមរបាយការណ៏ព្រះអង្គមានសុខភាពមិនល្អ ហើយការដឹកនាំរបស់ចៅអធិការចាស់ក៏មានរយៈពេលជិត១០ឆ្នាំមកដែរ ការកសាងសមិទ្ធិផលមួយចំនួនបានកើតមានក្នុងវត្តគួរឲ្យកត់សំគាល់ ប៉ុន្តែយើងក៌ត្រូវអរគុណចំពោះព្រះសង្ឃលោកគ្រូរចៅអធិការចាស់ បានលះបង់ពេលវេលាលះបង់កម្លាំងកាយកម្លាំងចិត្តមកគង់ក្នុងវត្ត ក្នុងការកសាង។

ក្នុងនោះលោកបានផ្ដាំផ្ញើដល់ព្រះគ្រូរបញ្ញារៈខិតោ តែម ម៉ាច ចៅអធិការថ្មីដែលទើបតែងតាំងឲ្យយកចិត្តទុកដាក់លើកិច្ចការងារវត្តជាសំខាន់។ យើងមានតួនាទីត្រូវធ្វើតាមតួនាទី បើថាមានតួនាទីហើយមិនធ្វើមិនបាច់ធ្វើនាំឲ្យខ្មាស់គេ នាំឲ្យគេស្ដីបន្ទោសរិះគន់ ព្រោះតួនាទីចៅអធិការមានសិទ្ធគ្រប់គ្រងវត្តទាំងមូលបានន័យថាតួវត្តផ្សារកណ្ដាលទាំងមូល មិនមានអាចារ្យគណៈកម្មការណាមានសិទ្ឌក្រៅពីព្រះអង្គឡើយ។ នីម វណ្ណា


ចែករំលែក៖