ភ្នំពេញ៖ នៅព្រឹកនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីបើកកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ស្ដីពីការឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ១៩ (Covid-19) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០នេះ។
ថ្លែងបើកកិច្ចប្រជុំនោះ លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា បើតាមរបៀបវរៈនៃកិច្ចប្រជុំ នៅព្រឹកនេះរួមមាន៖
១ .ការគ្រប់គ្រងសម្ភារៈបរិក្ខារ និងការគ្រប់គ្រងថវិកា សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩។
២. បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺ កូវីដ១៩
និង៣. ការវាយតម្លៃ និងការត្រៀមឆ្លើយតបក្នុងការករណីមានការ រាតត្បាតជំងឺកូវីដ១៩នៅក្នុងសហគមន៍៕សិ លា