ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលភ្លើងជិត១០០ដើម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាំតាមបណ្តោយផ្លូវម៉ៅសេទុង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីបានបន្តកិច្ចការសាធារណ:របស់ខ្លួនដោយដាំបង្គោលអគ្គិសនីតាមទ្រូងផ្លូវនៃមហាវិថីម៉ៅសេទុង ឲ្យសម្រេចជាស្ថាពរក្នុងរយ:ពេលពីរសប្តាហ៍ខាងមុខនេះ។
មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បង្គោលភ្លើងជិត១០០ដើមនឹងត្រូវបានដាំនៅលើទ្រូងផ្លូវតាមបណ្តោយមហាវិថីម៉ៅសេទុងចាប់ពីស្ពានអាកាស៧មករាដល់ស្តុបបូកគោមានប្រវែងជិត១០គីឡូម៉ែត្រ ដើម្បីបំភ្លឺផ្លូវពេលយប់និងធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពខណ:ដែលតាមដងមហាវិថីមួយចំនួនធំក្នុងរាជធានីភ្នំពេញបានកែលម្អរួចទៅហើយនោះ។
មន្រ្តីរូបនោះបន្ថែមថា ការងារនេះនឹងត្រូវបានធ្វើជាបន្តបន្ទាប់ដោយដាំបង្គោលនិងដាក់អំពូលភ្លើងលើទ្រូងផ្លូវបំភ្លឺទាំងសងខាងអោយសម្រេចជាស្ថាពរយ៉ាងយូរ២សប្តាហ៍ទៀតប៉ុណ្ណោះ៕ដោយ៖ប្រាថ្នា


ចែករំលែក៖