ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគោយន្តកន្ត្រៃដឹកបង្គោលរបងក្រាក់ពីក្រោយកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាននិងខេត្តបន្ទាយមានជ័យនចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានប្រាប់ថាជនរងគ្រោះដែលស្លាប់២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ម៉ូតូបានបើកទិសដៅពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលទៅដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅនឹងកន្លែង ។
ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់ គោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លឺ ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ៕
ចំពោះវត្តុតាងទាំងពីយករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់។ដោយ៖នីម វណ្ណា