ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញកាំភ្លើងខ្លីមួយដើមកប់ខ្សាច់នៅឆ្នេរអូរត្រេះ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ ប្រជាពលរដ្ឋ ប្រទះឃើញ​កាំភ្លើងខ្លី ១​ដើម កប់​នៅលើ​ឆ្នេរ​ខ្សាច់​សមុទ្រ ឆ្នេរ​អូរត្រេះ​ចាស់ ក្នុង ភូមិ​០៦ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០ ក៏នាំគ្នាមករាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ពិនិត្យ ហើយ​បាន​ទទួលយក​កាំភ្លើងខ្លី​០១​ដើម​នេះ ម៉ាក SIG SAUER គ្មាន​បង់ គ្មាន​គ្រាប់ (​សភាព​ចាស់​) ពី​ប្រជាពលរដ្ឋ យកមក​រក្សាទុក​។​

​បច្ចុប្បន្ន កាំភ្លើងនេះ​រក្សាទុក​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ស្រាវជ្រាវ​បន្ត​៕ដោយ៖ ហេង សូរិយា


ចែករំលែក៖