ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនប្រណាំងរថយន្ត Ferrari ខកខានការដំឡើងកញ្ចប់ថវិកាដោយសារវីរុសកូរ៉ូណា

ចែករំលែក៖

នាយកប្រតិបត្តិក្រុម Ferrari លោក McLaren បាននិយាយថា ក្រុមហ៊ុន Ferrari កំពុងរស់ជួបវិបត្តិថវិកា ដោយសារតែផែនការប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាមានទំហំធំ ហើយមិនបានកើនថវិកាក្នុងអំឡុងពេល៥ខែចុងក្រោយនេះ។

ស្ថិតក្នុងស្ថានការណ៍នេះក្រុមហ៊ុនចាំបាច់ត្រូវការកាត់បន្ថយចំណាយដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ល្បីល្បាញមួយគឺ Formula 1 មិនបាន។

សហនាយកប្រតិបត្តិក្រុមហ៊ុនមួយទៀតគឺលោក Zak Brown បានច្រានចោលការអះអាងរបស់ប្រធានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក ដែលថា Formula 1 មិនគួរមានប្រតិកម្មភ្លាមៗចំពោះវិបត្តិជំងឺកូរ៉ូណានេះទេ លោកបន្តថា“ខ្ញុំស្ទើរតែបាត់បង់នូវអ្វីដែលត្រូវនិយាយ។ យើងកំពុងឆ្លងកាត់វិបត្តដ៏ធំបំផុតដែលពិភពលោកបានឃើញ កុំប្រញាប់ដោះស្រាយនូវអ្វីដែលកំពុងកើតឡើងគឺជាកំហុសដ៏ធ្ងន់ធ្ងររបស់យើង” ។

ការប្រកួតប្រណាំងរថយន្តលំដាប់ពិភពលោកត្រូវបានផ្អាកដូចកីឡាផ្សេងៗទៀតដែរ ដោយសារតែវិបត្តិរីរុសកូរ៉ូណា។ កាលពីចុងខែមីនា គណៈកម្មការរៀបចំការប្រកួតប្រណាំងរថយន្តគ្រោងនឹងរៀបចំការប្រកួតដោយគ្មានអ្នកគាំទ្រ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោយដោយសារបញ្ហាហិរញ្ញវត្ថុ និងការរីករាលដាលកាន់តែខ្លាំងនៃវីរុសកូរ៉ូណាក្នុងប្រទេសនៅទ្វីបអឺរ៉ុប ៕ដោយ៖ភារៈ


ចែករំលែក៖