ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបា លធ្វេីការឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីទទួលពាក់បណ្តឹងរបស់ ជនរងគ្រោះដែលត្រូវជាប្រពន្ធកូ នដោយចោទថាបានចាប់រំលោភកូនស្រី បង្កេីតខ្លួនចំនួន២នាក់បានសម្រេ ចអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩នៅខេត្តតាកែវ។
ការឃាត់ខ្លួននេះធ្វេីឡេីងកាលពី វេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះរឿង ផុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណេីតនៅភូមិ ត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកជនរងគ្រោះជាកូនស្រីបង្កេី តឈ្មោះ រ វ ប ភេទស្រីអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២ឈ្មោះ រ ស ក ភេទស្រីអាយុ១៧ឆ្នាំ នាក់ទាំង២ស្នាក់នៅបន្ទប់ជួលភូមិ ព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅអំឡុងខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទីរសៀល ខណះខ្លួនកំពុងដេកក្នុងផ្ទះនៅខេ ត្តតាកែវ ស្រាប់តែជនសង្ស័យជាឪពុកបង្កេី តបានធ្វេីសកម្មភាពចាប់ដៃនាងនិ ងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំ រាមបេីស្រែកនិងសម្លាប់ចោលទាំងពូ ជ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។
សាក្សីបានបន្តទៀតថា លុះថ្ងៃបន្ទាប់ពីក៏បានគំរាមចាប់ រំលោភប្អូនស្រីបង្កេីតបានសម្រេ ចម្នាក់ទៀត។ លុះមកដល់ថ្ងៃកេីតហេតុទី២៥ខែមេសា ឆ្នាំ២០២០ នេះ ឪពុកចិត្តតិរច្ឆានបានមកគំរាមចា ប់រំលោភម្តងទៀតតែមិនបានសម្រេ ចទេីបនាងសម្រេចចិត្តប្រាប់ដំណេី ររឿងទៅម្តាយក៏បែកធ្លាយរត់ប្តឹ ងនគរបាលចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបា ននគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី ៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋា ននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បី ចាត់ការតាមច្បាប់៕សុខា សែនជ័យ