ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីទទួលពាក់បណ្តឹងរបស់ជនរងគ្រោះដែលត្រូវជាប្រពន្ធកូនដោយចោទថាបានចាប់រំលោភកូនស្រីបង្កេីតខ្លួនចំនួន២នាក់បានសម្រេចអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩នៅខេត្តតាកែវ។
ការឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះរឿង ផុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណេីតនៅភូមិ ត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកជនរងគ្រោះជាកូនស្រីបង្កេីតឈ្មោះ រ វ ប ភេទស្រីអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២ឈ្មោះ រ ស ក ភេទស្រីអាយុ១៧ឆ្នាំ នាក់ទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅអំឡុងខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទីរសៀល ខណះខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ ស្រាប់តែជនសង្ស័យជាឪពុកបង្កេីតបានធ្វេីសកម្មភាពចាប់ដៃនាងនិងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំរាមបេីស្រែកនិងសម្លាប់ចោលទាំងពូជ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។
សាក្សីបានបន្តទៀតថា លុះថ្ងៃបន្ទាប់ពីក៏បានគំរាមចាប់រំលោភប្អូនស្រីបង្កេីតបានសម្រេចម្នាក់ទៀត។ លុះមកដល់ថ្ងៃកេីតហេតុទី២៥ខែមេសាឆ្នាំ២០២០ នេះ ឪពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀតតែមិនបានសម្រេចទេីបនាងសម្រេចចិត្តប្រាប់ដំណេីររឿងទៅម្តាយក៏បែកធ្លាយរត់ប្តឹងនគរបាលចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕សុខា សែនជ័យ







