ព័ត៌មានទាន់ហេតុការណ៍៖

ការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៧៥%ហើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០
លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ដែលមានបណ្តោយប្រវែង ១១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នស្ពាននេះសម្រេចការសាងសង់បាន ៧៥%ហើយ ។
គួររំលឹកផងដែរថា ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក៕ ហេង សូរិយា

 


ចែករំលែក៖