ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសផ្អាកការប្រឡងជ្រើសរើសមន្រ្ដី ចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។ ក្នុងនោះបានបញ្ជាក់ថា៖
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា៖ ការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង អនុវត្តន៍ សម្រាប់ ឆ្នាំ ២០២០ ត្រូវបានផ្អាកជាបណ្ដោះដោយសារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩៕ដោយ៖ សុខ ខេមរា