ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ចាន់ ឫទ្ធី ចាងហ្វាងសារព័ត៌មាន ចក្រវាឡ CKV TV Online ។
ការសម្រេចលុបចោលអាជ្ញាប័ណ្ណ នេះ បន្ទាប់ពីប្រជាពលរដ្ឋ បានរិះគន់អំពីសកម្មភាពរបស់លោក ចាន់ ឫទ្ធី ចាងហ្វាងសារព័ត៌មាន ចក្រវាឡ CKV TV ONLINE ដែលគ្មានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ទាល់តែសោះ។ ពិសេសបានប៉ៈពាល់នូវកិត្តិយស នៃសេចក្តីថ្លៃថ្នូ របស់អ្នកកាសែតផ្សេងទៀត រំលោភសិទ្ធពលរដ្ឋ រំលោភលើមន្រ្តីរាជការសាធារណៈ ដែលដើរតួជាអ្នកកាត់សេចក្តី គ្មានវិជ្ជាជីវៈ សូម្បីបន្តិចនោះ។
សូមរម្លឹកថា៖ នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការងារនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។
បើអ្នកមិនមាននិងមិនយល់សំនួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័ត៌មាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសបុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។
ពាក្យ« News » មកពីពាក្យ៖
N : North មានន័យ ខាងជើង
E. : East មានន័យ ខាងកើត
W : West មានន័យ ខាងលិច
S. : South មានន័យ ខាងត្បូង
ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មានត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា អ្នកសារព័ត៌មានត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ ។ អ្នកសារព័ត៌មានមិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ , ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទិចខាងនោះនិងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង៕ដោយ៖ចេស្ដា