ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម បានចាត់អោយក្រុមការងារនាំយកថវិកា បេឡាមរណៈសង្គ្រោះចំនួន១២លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន០៣សព។
១-ស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ឹម ស៊ាងឌី ស្នងការរងទទួលពង្រឹងស្រុកស្រីសន្ធរ និង សមាជិក សមាជិការពាក់ព័ន្ធស្រុកស្រីសន្ធរ បាននាំយកប្រាក់ បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ជូនដល់ក្រុមគ្រួសារសពសមាជិក ស.អ.ក ឈ្មោះ សុខ ខេង អត្តលេខ:SA99000250 ភេទប្រុស អាយុ៧២ឆ្នាំ (មុខសញ្ញាគ្រួសារជនពលី) នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២-ស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ សុគុណ ប្រធានគណៈកម្មាធិការស្រុកជើងព្រៃ និង សមាជិការពាក់ព័ន្ធស្រុកជើងព្រៃ បាននាំយកប្រាក់ បេឡាមរណៈសង្គ្រោះ ចំនួន ៨,០០០,០០០រៀល(ប្រាំបីលានរៀល) ជូនដល់ក្រុមគ្រួសារសពសមាជិក ស.អ.ក ចំនួន ០២សព -សពឈ្មោះ បូ ជឿន អាយុ៧០ឆ្នាំ (មុខសញ្ញានិវត្តន៍ជន អត្តលេខ RB07000220) នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។-សពឈ្មោះ ផាន់ លន់ អាយុ៧៦ឆ្នាំ (មុខសញ្ញាគ្រួសាជនពលី អត្តលេខ SA92000351) នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕សហការី