ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតថៃខឹងប្រពន្ធជេរ អាគេបាញ់! តូចចិត្តរត់ទៅចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បុរសជនជាតិថៃម្នាក់ ក្រោយផឹកស៊ីស្រវឹងចូលផ្ទះវិញខឹងប្រពន្ធជនជាតិខ្មែរស្តីបន្ទោសថាគិតតែផឹកមិនចេះជួយមើលកូននិងជេរថា អាគេបាញ់ !គិតខ្លីរត់ទៅចងកសម្លាប់ខ្លួនបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្រុម៣ ភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
​តាមរបាយការណ៍របស់ នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ឲ្យ​ដឹង​ថា​ ករណីបុរសជនជាតិ​ថៃ​ដែល​ខឹង​ប្រពន្ធ​ចងកសម្លាប់ខ្លួនកើតឡើងនៅផ្ទះប្រពន្ធ របស់ខ្លួនឈ្មោះ​ លៀង​ រ៉ា​ន​ ភេទ​ស្រី​ អាយុ​ ២៤​ឆ្នាំ​ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនជាតិថៃរូបនេះឈ្មោះ​ សុ​រ៉ា​ឆៃ​ ចាន់​សា​ង៉ា​ម​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុមុខរបរកម្មករ មានស្រុក​កំណើត​ភូមិ​ឡៃ​លឿ​ ឃុំ​ឡៃ​តា​យ​ ស្រុក​ភី​ប៊ុ​ន​មាំ​ង​សា​ហាន​ ខេត្ត​ឧ​ប៊ុ​ន​រ៉ាត​ចា​ថា​ន​នី​ មានកូនក្នុងបន្ទុកម្នាក់និងបានមក​ស្នាក់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាង១ឆ្នាំមកហើយ។

សមត្ថកិច្ច​ដដែលបាន​បញ្ជាក់​ឲ្យដឹងថា មុនពេលកើតហេតុជន​រង​គ្រោះ​បានទៅផឹកស្រា​ស្រវឹង​ហើយពេលមកផ្ទះវិញខឹង​ប្រពន្ធ​ស្តីបន្ទោស​ថា​ មិន​ចេះ​ជួយមើលកូននិងជេរថា អាគេបាញ់ ទើប​ជនជាតិថៃរូបនេះតូចចិត្តនិងគិតខ្លីរត់ទៅចងកសម្លាប់ខ្លួននឹងដើមឈើក្បែរផ្ទះស្លាប់ចោលប្រពន្ធកូនតែម្តង។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាជនរងគ្រោះឈ្មោះ សុ​រ៉ា​ឆៃ​ចាន់​សា​ង៉ា​ម​ ពិតជាចងកសម្លាប់ខ្លួនប្រាកដមែនរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់ខ្មែរក្នុងភូមិខាងលើតែម្តង៕ ​ដោយ៖ប្រាថ្នា


ចែករំលែក៖