ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុក ព្រៃនប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូ រ និងរក្សាទុក ដោយខុសនូវសារធាតុញៀនប្រដា ប់អាវុធ កាំភ្លើងខ្លីចំនួន ០២ ដើមម៉ាក(រ៉ូលូបាញ់គ្រាប់ ពិតចំនួន ០១ ដើម គ្រាប់ចំនួន ១០ គ្រាប់ និង Lookប្រើហ្គេសចំនួន ០១ ដើម) ។
ប្រតិបត្តិការខាងលើបានធ្វើ ឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង៤០នាទី នៅចំណុចចំការខ្នុរក្នុងភូមិ ចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហ នុ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លាសង្ស័យសា រធាតុញៀនចំនួន១០កញ្ចប់ (ធំ០៦កញ្ចប់, តូច ០៤កញ្ចប់), ២-ទូរស័ព្ទដៃ ០៣គ្រឿងម៉ាក(OPPO ចំនួន០២គ្រឿង និងiPhoneចំនួន០១គ្រឿង), ៣-កាំភ្លើងខ្លីចំនួន ០២ដើមម៉ាក(រ៉ូលូ បាញ់គ្រាប់ពិតចំនួន ០១ដើម គ្រាប់ចំនួន១០គ្រាប់ និងLock ប្រើហ្គេសចំនួន០១ដើម)។
បច្ចុប្បន្នជនសង្ស័យកំពុងឃា ត់ខ្លួនបណ្តោះអាសន្ននៅអធិកា រដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុ លាការចាត់ការតាមនិតិវិធី ៕ឆ្លាម សមុទ្រ