សៀមរាប៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចណ៍នៅលើកំណាត់ផ្លូវជាតិលេខ០៦ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខភ្នំពេញ3D1494 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A2096 បើកបរដោយឈ្មោះប៊ន់ ថាន ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបើកបុកម៉ូតូម៉ាក C125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1B0780 បណ្ដាលអោយ ស្លាប់មនុស្ស០២នាក់ ៖១/ ឈ្មោះហ៊ីង អាត ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (ស្លាប់) (ជាអ្នកបើកបរម៉ូតូ)។២/ឈ្មោះហ៊ីង សុខ ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (ស្លាប់) ។
លោក ទេព ចាន់ណា អធិការស្រុក សូទ្រនិគម បានអោយដឹងតាមទូស័ព្ទ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះថា មូលហេតុគឺ ម៉ូតូបើកពីផ្លូវក្រហមឆ្លងផ្លូវថ្នល់មិនប្រយ័ត្នត្រូវរថយន្ដបុកស្លាប់ ។
បច្ចុប្បន្នសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកកន្លែងនគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី