ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាបពីនាយករដ្ឋមន្ត្រីអង់គ្លេស ដល់នាយករដ្ឋមន្ត្រីរុស្ស៊ីឆ្លងកូវីដ-១៩ វិញម្តង

ចែករំលែក៖

រុស្សុី៖ បច្ចុប្បន្នអង់គ្លេសបានឆ្លងផុតចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ១៩ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានជាសះស្បើយពីកូវីដ១៩ វិលត្រឡប់មកធ្វើការធម្មតាវិញ។ នាយរដ្ឋមន្ត្រីអង់គ្លេស បានស្នើដល់ពលរដ្ឋ រក្សាការអត់ធ្មត់រងចាំមួយសប្តាហ៍ទៀត នឹនកាត់បន្ថយច្បាប់គម្លាតសង្គម។
ចំណែកនៅរុស្ស៊ីវិញ ខែឧសភានេះជាពេលវេលាអាក្រក់សម្រាប់រុស្ស៊ី ដោយថ្ងៃដំបូងនៃដើមខែ ក៏ទទួលបានព័ត៌មាន ថា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishutin បានប្រកាសថា លោកបានឆ្លងកូវីដ១៩ ហើយលោកត្រូវផ្តាច់ខ្លួនដើម្បីព្យាបាល ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋរក្សាសុខភាពឲ្យបានល្អទប់ស្កាត់ការឆ្លងរាលដាល ហើយការវិលត្រឡប់មកជីវភាពរស់នៅធម្មតាមវិញគឺអាស្រ័យលើអ្នកទាំងអស់គ្នាចូលរួមទប់ស្កាត់តែប៉ុណ្ណោះ។
បច្ចុប្បន្ននៅទូទាំងប្រទេសរុស្ស៊ីមានអ្នកឆ្លងកើនឡើងដលជាង១០៦ពាន់នាក់ ស្លាប់ជាង១ពាន់នាក់ និងជាសះស្បើយជាង១១ពាន់នាក់។ ចំណែក ក្នុងទីក្រុងមូស្គូ មានករណីឆ្លងកូវីដ១៩កើនឡើងដល់ទៅជាង៥៣ ៧០០នាក់ស្មើនឹងពាក់កណ្តាល ជាមួយគ្នា នោះក៏មានអ្នកជាសះស្បើយជាង៥១០០នាក់ ផងដែរ។ ចំណែកអ្នកស្លាប់នៅមូស្គូវិញមាន៦១១នាក់។
ជាមួយគ្នានេះ ប្រធានាធបិតីរុស្ស៊ី លោកពូទីន បានស្នើដល់ឧបនាយករដ្ឋមន្ត្រី Andrei Belousovជំនួសតំណែងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល ជាបណ្តោះអាសន្ន។
តាមសារព័ត៌មាន TTXVN បានផ្សាយនៅថ្ងៃ ទី១ ខែឧសភា ថា នៅក្នុងកិច្ចប្រជុំអនឡាញជាមួយប្រធានាធិបតី លោកបានប្រកាសថា ក្រោយលទ្ធផលធ្វើតេស្ត បានរកឃើញឆ្លងកូវីដ១៩ ហើយពេលនេះលោកត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យដើម្បីព្យបាលជំងឺ៕ដោយ៖ធី រីណា


ចែករំលែក៖