ខេត្តបាត់ដំបង ៖ ស្រុកសំពៅលូន ដោយមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលពីលោក នួន សាន ព្រះរាជ្យអាជ្ញាសាលាដំបូងខេត្តបាត់ដំបង និងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ។
នៅថ្ងៃទី 30 ខែមេសា ឆ្នាំ2020 វេលាម៉ោង 16:35 នាទី នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កម្លាំងអធិការដ្ឋាននគរបាលស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន 1-ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ 36 ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន , 2-ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ 30 ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន , 3-ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ 26 ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។
ដកហូតវត្ថុតាងមាន ÷
-ថ្នាំញៀនម៉ាទឹកកកចំនួន 5 ថង់
-ថ្នាំញៀនយ៉ាម៉ាចំនួន 378 គ្រាប់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួនពីរគ្រឿង ,
-ម៉ូតូចំនួន 01 គ្រឿង
-ប្រាក់រៀលចំនួន 01 លានរៀល , ប្រាក់បាតចំនួន 5.000 បាត ។
ជនសង្ស័យ និង វត្ថុតាង កម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស សម