ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអុីតាលី​ Serie A ប្រឈមនឹងបិទរដូវកាលនេះ

ចែករំលែក៖

អុីតាលី៖លីកកំពូលអុីតាលី Serie A អាចប្រឈមនឹងការបិទរដូវកាលនេះដូចទៅនឹងលីកកំពូលបារាំងដែរដោយសារតែថ្នាក់ដឹកនាំលីក មន្ត្រីសុខាភិបាលនិងក្លិបមិនចុះសម្រុងនឹងគ្នា។

​ប្រសិន​បើ​ក្លិប​ និង​ខាង​សុខភាព​ព្រមព្រៀង​លើ​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ រដ្ឋាភិបាល​អាច​នឹង​បើក​ឲ្យ​មាន​ហ្វឹកហាត់​វិញ​ ហើយ​ការ​ប្រកួត​នឹង​អាច​មាន​។

លោក​ Vincenzo Spadafora រដ្ឋមន្ត្រីកីឡាអុីតាលីបានអះអាងថារដ្ឋាភិបាល​ប្រទេស​អុីតាលី​នឹង​បញ្ចប់​រដូវកាល​ Serie A នេះ​ប្រសិន​ជា​ក្លិប​និង​ខាង​សុខាភិបាល​មិន​ឯកភាព​លក្ខខណ្ឌ​គ្នា​ ។

លោក​រដ្ឋមន្ត្រីបានបន្តថា ប្រសិន​បើ​ភាគី​ខាង​លើ​មិន​ឯកភាព​គ្នា​ រដូវកាល​ប្រកួត​លីក​កំពូល​នេះ​នឹង​បញ្ចប់​ត្រឹម​នឹង​ ដោយ​លើក​មូលហេតុ​ សុខភាព​ជា​ចម្បង​ ជំងឺ​កូវីដ–១៩​នៅ​មិន​ទាន់ធូរ​ស្បើយ​។

លីកកំពូលអុីតាលី​ Serie A បាន​ផ្អាក​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី៩ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក​ ហើយ​ក្លិប​នានា​នៅ​ក្នុង​លីកមិនចង់ឲ្យរំសាយចោលដូចលីកកំពូលបារាំងនោះទេ ដោយមានសង្ឃឹមបានបើកលេងវិញក្នុងខែនេះ ឬខែបន្ទាប់ ​៕ដោយ៖ភារៈ


ចែករំលែក៖