ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាត់ដំបងចុះបង្ក្រាបទីតាំងល្បែងស៉ីសងដុះស្លែមួយកន្លែងឃាត់ខ្លនបានជនសង្ស័យចំនួន៦នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចុះបង្ក្រាបទីតាំងលេងល្បែងសុីសងដុះស្លែមួយកន្លែងទៅតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបងដោយបញ្ជាឲ្យលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃអធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឱ្យដឹកនាំកម្លាំងនគរបាលជំនាញចុះបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងនៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។ យោងតាមរបាយការណ៍របស់លោកអធិការក្រុងបានឲ្យដឹងថា ការចុះបង្ក្រាបល្បែងស៉ីសង(លេងអាប៉ោង)ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង៤០នាទីត្រូវនឹងថ្ងៃទី៤ខែឧសភាឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី១៤ ភូមិតាព្រួច  សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់មនុស្សចំនួន៦នាក់៖

 ១-ឈ្មោះគឺម  សុខជា  ភេទប្រុស  អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព  ក្រុងបាត់ដំបង។

 ២-ឈ្មោះពូ  ម៉ាច  ភេទប្រុស  អាយុ៥២ឆ្នាំ មានទីលំនៅភូមិតាកុយ  សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង។

៣-ឈ្មោះម៉ៅ  រួប  ភេទប្រុស  អាយុ៦១ឆ្នាំ  មានទីលំនៅភូមិតាព្រួច  សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង។

 ៤-ឈ្មោះម៉ែន  ងិ  ភេទប្រុស  អាយុ៥៤ឆ្នាំមានទីលំនៅភូមិជ្រៃ  ឃំុជ្រៃ  ស្រុកថ្មគោល  ខេត្តបាត់ដំបង។

៥-ឈ្មោះម៉េត  រដ្ឋា  ភេទប្រុស  អាយុ៥៤ឆ្នាំមានទីលំនៅភូមិកៀនកេះ  ឃុំតាពូង   ស្រុកថ្មគោល  ខេត្តបាត់ដំបង។

 ៦-ឈ្មោះយ៉ាត  យឿង  ភេទប្រុស  អាយុ៦៩ឆ្នាំមានទីលំនៅភូមិតាព្រួច  សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង  មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរករណីលេងល្បែងសុីសងខុសច្បាប់(លេងអាប៉ោង)។ក្រោយពីសាកសួរអ្នកញៀនល្បែងទាំងនោះបានសារភាពថា ពួកខ្លួនពិតជាបានលេងល្បែងសុីសងខុសច្បាប់ពិតប្រាកដមែន។

 -សម្ភារដែលបានដកហូតរួមមាន៖

 ១ _មេអាប៉ោងចំនួន៣

 ២ -ចានបាញ់អាប៉ោងចំនួន១

 ៣ -ផ្តិលសម្រាប់គ្របបាញ់អាប៉ោងចំនួន១

 ៤-កម្រាលមួយផ្ទំាង

៥ -ដំុឈើសង្កត់លុយចំនួន៩ដំុ

៦-លុយខ្មែរចំនួន៨០មុឹនរៀលគត់

៧-លុយដុល្លារចំនួន៣០០ដុល្លារ(បីរយដុល្លារ)។

 លោកអធិការក្រុងបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់និងវត្ថុតាងផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។ស សារ៉េត


ចែករំលែក៖