ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ករណីជំរិតទារប្រាក់២០មុឺនយ័ន

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលបង្រ្កាបបានជនសង្ស័យជាជនជាតិចិនម្នាក់ក្នុងចំណោមបក្សពួក៥នាក់ពីបទជំរិតទារប្រាក់ពីបុរសជនជាតិចិនម្នាក់ចំនួន២០មុឺនយ័ននិងប្រើអាវុធខ្លីម៉ាកK៥៩គំរាមបង្ខាំងក្នុងបន្ទប់។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ ក្នុងក្រុមទី៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅមិនស្គាល់ត្រូវបាននគរបាលឃាត់ខ្លួននិងដកហុូតបានអាវុធខ្លីចំនួន១ដើមម៉ាកK៥៩ បង់ចំនួន១មានគ្រាប់ចំនួន៧គ្រាប់ ។

ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២០ពីបទប្រើកាំភ្លើងភ្ជង់គំរាមបង្ខាំងជំរិតទារប្រាក់២មុឺនយ័ន បើមិនព្រមវេរលុយចូលកុងទេនិឹងមិនអាចចេញពីបន្ទប់បានឡើយ ។

នគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយក្រុមមានគ្នា៥នាក់ក្នុងចំណោមនោះមានម្នាក់ជាជនសង្ស័យបានរាប់អានគ្នាដូចមិត្តភក្តិតែបែរជាលួងលោមឱ្យមកបន្ទប់ដោយមានមនុស្ស៤នាក់ទៀតក្នុងបន្ទប់បានយកកាំភ្លើងភ្ជង់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយ ២០ម៉ឺនយ័ន ។ ក្រោយមកជនរងគ្រោះបានយកលុយឱ្យជនសង្ស័យ ទើបដោះលែងមកវិញ ។ ជនរងគ្រោះជិះឡានដើរលេងជាមួយមិត្តភក្តិលុះដល់យប់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២០ពេលជិះរថយន្តតាមផ្លូវក៏ឃើញបុរសជនជាតិដកកាំភ្លើងភ្ជង់ខ្លួននោះក៏ចាប់យកមកប្រគល់ឱ្យនគរបាលយើងហើយក៏ឆែកឆេរក្នងកាបូបខ្មៅឃើញមានអាវុធខ្លីម៉ាកK៥៩ចំនួន១ដើម។ក្រោយពីសាកសួររួចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ស រស្មី


ចែករំលែក៖