ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនជែងគេមិនផុតដួលចូលក្រោមរថយន្តកិនស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖បុរស២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតបានស្លាប់នៅក្រោមកង់រថយន្ត ខណ:ដែលបុរសទាំង៣នាក់នេះ

ជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយជែងរថយន្តកង់៦ មិនផុតក៏បុកផ្លោងចូលក្រោមកង់រថយន្តតែម្តង។

តាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦នឹង២០នាទី  ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ស្ថិតនៅ លើចំណុចផ្លូវលេខ១៥៧១ ត្រង់ក្រុមទី៥ ភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ រថយន្តនិងម៉ូតូបើកបរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង)ដោយម៉ូតូម៉ាកហុងដាC១២៥ស៊េរី២០២០ពណ៌ខ្មៅស្លាកលេខ(គ្មាន)។ម៉ូតូនេះជិះគ្នា៣នាក់ហើយពេលមកដល់ចំណុចកើតហេតុ បានបើកជែង រថយន្ដម៉ាក isusu ពណ៌ស ដឹកថ្ម ស្លាកលេខ PL ០០១៨ ចង្កូតស្តាំប៉ុន្តែជែងមិនផុតប៉ះដៃចង្កូតនឹងរថយន្តដួលពីមុខរថយន្តបណ្តាលឲ្យមនុស្សម្នាក់ផ្លោងចូលក្រោមរថយន្តកិនស្លាប់និង២នាក់ទៀតខ្ទាតផុតពីរថយន្តរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៣នាក់រួមមាន

 ១_ ឈ្មោះ ហុង  សីហា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃចាស់  ឃុំព្រៃចាស់  ស្រុកឯកភ្នំខេត្តបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ ) 

  ២ _ ឈ្មោះខ្លឹង  ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកំពង់សាប៊ួ ស្រុកឯកភ្នំ  (របួសធ្ងន់)  និង ៣_ ឈ្មោះ តយ  ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃចាស់  ឃុំព្រៃចាស់  ស្រុកឯកភ្នំ (របួសធ្ងន់ )  អ្នកទាំង៣នាក់នេះពុំដឹងថាអ្នកណាជាអ្នកបើកបរម៉ូតូនោះទេ       

 សមត្តកិច្ចបានបន្តថា ជនរងគ្រោះរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ(ព២)ដោយរថយន្តសង្រ្គោះឃុំកន្ទឺ ២  ។ ចំណែកសាកសពត្រូវបានជំនាញធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី 

   មន្រ្តីនគរបាលចរាចរណ៍អះអាងថា មូលហេតុដោយសារភាគីម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីដោះស្រាយតាមនិតិវិធី   ។ដោយ៖ ស សារ៉េត


ចែករំលែក៖