ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតក្របខ័ណ្ឌ Premier League ព្រួយបារម្ភពីការបន្តរដូវកាលឡើងវិញ

ចែករំលែក៖

សារព័ត៌មានប៊ីប៊ីស៊ីបានដឹងថា ក្រុមគ្រូពេទ្យនៃក្របខ័ណ្ឌអង់គ្លេសPremier League មួយចំនួនបានលើកឡើងពីកង្វល់ជាច្រើនជាមួយម្ចាស់លីកទាក់ទងនឹងផែនការបន្តរដូវកាលនេះគ្រោងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនាខាងមុខ បញ្ហាមួយដែលគ្រូពេទ្យជាន់ខ្ពស់ព្រួយបារម្ភរួមមានការទទួលខុសត្រូវនិងការធានារ៉ាប់រងរបស់ពួកគេប្រសិនបើអ្នកលេងឆ្លងវីរុសកូរ៉ូណា

ក្របខ័ណ្ឌ Premier League ក៏ត្រូវបានស្នើសុំឱ្យផ្តល់នូវភាពច្បាស់លាស់ខ្លះៗទាក់ទងនឹងពិធីវេជ្ជសាស្ត្រការធ្វើតេស្តនិងសុខុមាលភាពរបស់កីឡាករក្នុងអំឡុងពេលកីឡាករទាំងនោះផ្អាកការប្រកួត និងខ្លះនៅក្នុងផ្ទះរបស់ខ្លួន

គ្រូពេទ្យទាំង២០នាក់បានធ្វើការពិភាក្សាគ្នាអំពីគំរោងមួយដែលត្រូវធ្វើឡើងដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងគោលបំណងបំប៉នគំនិតរបស់ពួកគេទៅក្នុងការដឹកនាំរបស់ Premier League សម្រាប់ការប្រកួតបន្តខាងមុខ។

ប្រភពពី Premier League បានប្រាប់ BBC ថា ពួកគេបានមើលឃើញពីការផ្លាស់ប្តូរដោយក្រុមវេជ្ជសាស្ត្រក្នុងលីកមួយនេះជាផ្នែកមួយនៃដំណើរការជាមួយក្លិ និងមធ្យោបាយនៃការឈានដល់ ពិធីសាស្រ្តដែលអាចធ្វើបានល្អបំផុត” សម្រាប់ការបន្តលេងឡើងវិញក្នុងស្ថានភាពកូរ៉ូណាមិនទាន់រលាយបាត់

ពួកគេក៏បានបញ្ជាក់ផងដែរថា លីកកំពុងពិភាក្សាជាមួយក្រុមហ៊ុនធានារ៉ាប់រងអំពីបញ្ហាក្លិបនិងការទំនួលខុសត្រូវរបស់គ្រូពេទ្យនៃក្លិបនីមួយៗហើយថាបញ្ហានេះនឹងត្រូវពិភាក្សាជាមួយតំណាងរដ្ឋាភិបាលនៅសប្តាហ៍នេះដោយ៖ភារៈ


ចែករំលែក៖