ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ឆេះលំនៅឋានអស់ទាំងស្រុង និង ឆក់យកជីវិតកូនជាទីស្រឡាញពីរនាក់យ៉ាងអាណោចអាធម័

ចែករំលែក៖

ខេត្តរតនគិរី៖ លំនៅឋានប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់ខូចខាតអស់ទាំងស្រុងហើយថែមទាំងឆក់យកអាយុជីវិតក្មេងពីរនាក់យ៉ាងអាណោចអាធម័ទៀតផងតែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

ហេតុការណ៍ អគ្គិភ័យលេបត្របាក់លំនៅឋាន ដោយបានឆក់យកទាំងជីវិតក្មេងពីរនាក់នោះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំង២០២០ស្ថិតក្នុងភូមិរំយោល ឃុំអូរជុំស្រុកអូរជុំ ខេត្តរតនគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្នុងហេតុការណ៍នោះបង្កឱ្យឆេះស្លាប់កូនក្មេងតូចពីរនាក់តែក្នុងមួយប៉ប្រិចភ្នែកយ៉ាងអាណោចអាធ័មបំផុត។

ប្រភពបន្តថាក្នុងនោះមានកូនបងភេទស្រីអាយុ៤ឆ្នាំនិងកូនប្អូនភេទប្រុសអាយុ២ឆ្នាំ។

ម្ចាស់ផ្ទះ ឈ្មោះ ជីន សុជាតិ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិទំពួន រស់នៅភូមិអូរជុំ ឃុំ អូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី ឯប្តីមិនទាន់បានស្គាល់ឈ្មោះនៅឡើយ។

សមត្ថកិច្ចបានប្រាប់ថា៖ ការឆាបឆេះនេះបណ្តាលមកពីផ្ទះរបស់ គាត់ប្រកបរបរលក់សាំង ខណៈនោះមានម៉ូយមកចាក់សាំងគាត់(ម្តាយ)​ឱ្យកូនយកភ្លើងទៀនមកបំភ្លឺក៏ស្រាប់តែឆាបឆេះតែម្តង។

ក្នុងពេលនោះក៏មានការជួយអន្តរាគមន៍ពីសមត្ថកិច្ចដោយប្រើរថយន្តអស់ចំនួនបីគ្រឿងផងដែរ។

ក្រោយពីមានហេតុការណ៍កើតឡើងរួចហើយនោះដើម្បីជួយរំលែកទុក្ខដល់គ្រួសារសពនិងសម្រួលដល់ជីវភាពរស់នៅផងនោះនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរជុំដឹកនាំដោយ លោក ធូ ឃឿ អភិបាលស្រុក ជាប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមស្រុកអូរជុំបាននាំយកថវិកាចំនួន៥០០.០០០រៀល និងអង្ករ៥០គីឡូក្រាមរួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនគ្រួសាររងគ្រោះនិង

ជួយឧបត្ថម្ភដល់ពិធីបុណ្យសព ៕ដោយ​ ជីវ័ន្ត

 


ចែករំលែក៖