ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

 

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារទី​៥​ខែឧសភាឆ្នាំ២០២០​វេលាម៉ោង​១១និង៣០នាទីអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​  អ៊ុច​ សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្ត​បាត់ដំបង​ ក៏ដូច​ជាមតិណែនាំពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​  ស្នងការរងទទួលផែន​ការងារគ្រឿងញៀននៃស្នងការដ្ឋាន នៅចំណុចភូមិ​រំចេក១ សង្កាត់​រតន:  ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ​កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋានខេត្តដែល​មានលោកវរសេនីយ៍ទោ​ សុខ​ និមល​ ជានាយការិយាល័យរួមសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង​ បានចុះបង្ត្រាបករណីជួញដូរ​រក្សា​ទុកឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណីក្នុងបទល្មើសជាក់​ស្តែង។ 

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖

១-ឈ្មោះ ហម​ ចិត្រា​ ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិអូរចារ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។

២-ឈ្មោះ​ គុជ​ មាលា​ ហៅធំ  ភេទប្រុស​អាយុ២​៩​ឆ្នាំ​រស់នៅភូមិទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។  

ក្នុងប្រតិបត្តិការនោះកម្លាំងសមត្តកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖

ទី១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ចំនួន​០៥ថង់​ ទម្ងន់១២២,៧៨ក្រាម

ទី២- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន

ចំនួន០១

ទី៣-ទូរស័ព្ទដៃចំនួន០២គ្រឿង

ទី៤-កាបូបប្រាក់ចំនួន០១

ទី៥-សម្ភារសម្រាប់ច្រករំលែកគ្រឿងញៀន​ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ 

ខណៈពេលនេះការិយាល័យជំនាញកំពុងសាកសួរស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដេីម្បី​ចាត់ការបន្តតាមផ្លូវច្បាប់៕

សរ  សារ៉េត

 


ចែករំលែក៖