ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធមានប្តីថ្មី ចងកសម្លាប់ខ្លួនក្នុងព្រៃទាល់តែស្អុយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ក្រោយពីលែងលះប្រពន្ធជិត១ឆ្នាំហើយនឹកកូនពេក ទ្រាំមិនបានក៏សុំឪពុកម្តាយទៅលេងកូនដែលនៅជាមួយប្រពន្ធនៅខេត្តបាត់ដំបង ។តែពេលនោះឪពុកម្តាយប្រាប់ថាកូនកុំទៅអីក្រែងគេធ្វើបាបព្រោះប្រពន្ធឯងមានប្តីថ្មីទៀតហើយ។ពេលឮដូច្នេះធ្វើឲ្យអារម្មណ៍បុរសនេះវិលវល់គិតខ្លីក៏បញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកនៅក្នុងព្រៃស្លាប់បាត់ទៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងសាំក្រៃខាងកើត ភូមិគគីរចម្ងាយប្រហែល ៣០០០ម ពីភូមិន្លូសក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបល័ង្កបានឲ្យដឹងថា សពឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែនៅភូមិ-ឃុំ ខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ មួន សានុច ភេទស្រី អាយុ២៦ឆ្នាំជាអ្នកភូមិជាមួយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨ ព្រឹកគាត់ និងក្មេងៗ ក្នុងភូមិច្រើននាក់ បាននាំគ្នាទៅឃ្វាលគោ ក្របី នៅចំណុចកើតហេតុ។ ពេលទៅដល់ស្រាប់តែធំុក្លិនស្អុយយ៉ាងខ្លាំងក៏នាំគ្នាដើររកមើលក្នុងគម្ពោតព្រៃហើយបានប្រទះឃើញសាកសពមនុស្សម្នាក់មានសភាពហើមស្អុយរលួយមើលមិនយល់ក៏នាំគ្នារត់ចេញពីទីនោះនិងបានទូរស័ព្ទប្រាប់លោកនាយប៉ុស្ដិ៍ទួលគ្រើលឲ្យដឹង។
តាមការបំភ្លឺរបស់ឈ្មោះប្លោក យឿន ត្រូវជាម្ដាយរបស់សពថា កូនប្រុសរបស់គាត់បានលែងលះជាមួយប្រពន្ធជាង ១ឆ្នាំមកហើយ វាមករស់នៅជាមួយគាត់ ឯប្រពន្ធនិងកូនរបស់វារស់នៅក្រុងបាត់ដំបង។ចាប់តាំងពីបែកបាក់ប្រពន្ធកូនមក កូនប្រុសរបស់គាត់តែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ហើយមិនជួយគិតគូររឿងការងារទេ វាតែងតែសុំគាត់និងឪពុកវាទៅលេងកូនឯខេត្តបាត់ដំបង តែគាត់មិនឲ្យទៅព្រោះខាងប្រពន្ធគេមានប្ដីហើយខ្លាចគេធ្វើបាប។ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៩ព្រឹកកូនប្រុសគាត់បានផឹកស្រាស្រវឹង គាត់ និងប្ដីបានស្ដីបន្ទោសឲ្យវាហើយវាក៏បានមកថ្វាយបង្គុំគាត់ដោយប្រាប់ថា ទៅលេងកូននៅបាត់ដំបង។ពេលនោះគាត់មិនបានតបវិញទេ ក្រោយមកក៏បាត់កូនរហូត គាត់ខំដើររកនិងប្រាប់អ្នកជិតខាងឲ្យជួយរកដែរតែរកមិនឃើញ។លុះដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩ព្រឹកស្រាប់តែលោក នាយប៉ុស្ដិ៍ទួលគ្រើលទូរស័ព្ទមកប្រាប់ថា គេរកឃើញកូនគាត់ហើយ នៅតំបន់សាំក្រៃ ហើយវាចងកនិងខ្សែក្រវាត់ទៅនិងដើមម្ដេញ ស្លាប់បាត់ទៅហើយ។
ក្រោយទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកប្រាកដមែនរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប៊ុន រិទ្ធី


ចែករំលែក៖