ព័ត៌មានទាន់ហេតុការណ៍៖

តើត្រូវត្រៀមឯកសារអ្វីខ្លះសម្រាប់ការយករថយន្តទៅធ្វេីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​(ឆៀក)?

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងយករថយន្តទៅធ្វេីការត្រួពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ត្រូវមានឯកសារ៖
ក-រថយន្តផុតសុពលភាព​ (ចុះបញ្ជីរួច)
-បណ្ណសម្គាល់យានយន្ត​
-វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់។

ខ-រថយន្តថ្មី​មិនទាន់មានផ្លាកលេខ​ (មិនទាន់ចុះបញ្ជី)
-អត្តសញ្ញាណប័ណ្ណ​
-បង្កាន់ដៃពន្ធយានយន្ត
គ-ពេលវេលាធ្វើការ៖ រៀងរាល់ថ្ងៃ​ (ច័ន្ទ​-អាទិត្យ​) ចាប់ពីម៉ោង​8:00ព្រឹក​ ដល់​ 5:00ល្ងាច។
ឃ-មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90..៕សុខ ខេមរា


ចែករំលែក៖