ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងយករថយន្តទៅធ្វេីការត្រួពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ត្រូវមានឯកសារ៖
ក-រថយន្តផុតសុពលភាព (ចុះបញ្ជីរួច)
-បណ្ណសម្គាល់យានយន្ត
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់។
ខ-រថយន្តថ្មីមិនទាន់មានផ្លាកលេខ (មិនទាន់ចុះបញ្ជី)
-អត្តសញ្ញាណប័ណ្ណ
-បង្កាន់ដៃពន្ធយានយន្ត
គ-ពេលវេលាធ្វើការ៖ រៀងរាល់ថ្ងៃ (ច័ន្ទ-អាទិត្យ) ចាប់ពីម៉ោង8:00ព្រឹក ដល់ 5:00ល្ងាច។
ឃ-មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90..៕សុខ ខេមរា