ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ តាមរយៈការឧបត្ថម្ភសម្ភារការពារ​

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជួយពង្រឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជាណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវម៉ាស់មុខចំនួន ១០.០០០បន្ទះ ជែលលាងដៃ .០០០ ដប និងអាល់កុលលាងដៃ ១៨០ លីត្រជូនដល់សាលារាជធានីភ្នំពេញ

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក្រុមហ៊ុនទាំងអស់មានតួនាទីយ៉ាងសំខាន់ដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះនៅគ្រប់ទីកន្លែង និងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយ យើងសង្ឃឹមថា ការឧបត្ថម្ភសម្ភារការពាររបស់យើងដល់សាលារាជធានីភ្នំពេញ នឹងជួយដល់មន្ត្រីរាជការ ក្រុមការងារជួរមុខ និងសហគមន៍របស់យើងបាន។នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលណាហ្គាវើលដ៍បានធ្វើឡើងដើម្បីផ្តល់ត្រឡប់ទៅឲ្យសង្គមវិញ។ ជាមួយសម្ភារការពារទាំងនេះ យើងជឿជាក់ថាសហគមន៍ជាច្រើនទៀត នឹងអាចទទួលបានប្រយោជន៍ ហើយយើងនឹងអាចយកឈ្នះលើមេរោគនេះទាំងអស់គ្នា

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមកទទួលសម្ភារទាំងនេះដោយផ្ទាល់នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនមួយដែលតែងតែបានឧបត្ថម្ភគាំទ្រដល់សហគមន៍របស់យើង។ការឧបត្ថម្ភនេះ ជាថ្មីម្តងទៀត បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ សម្ភារទាំងនេះ នឹងជួយសាលារាជធានីភ្នំពេញក៏ដូចជារដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងសហការីនៃសាលារាជធានីភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសប្បុរសធម៌នេះ

គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើសាលារាជធានីភ្នំពេញ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភសម្ភារការពារដូចគ្នាដល់ក្រសួងអប់រំយុវជន និងកីឡាផងដែរកាលពីពេលថ្មីៗនេះ។ សរុបរួម ណាហ្គាវើលដ៍ បានចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដោយបានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ២០.០០០ បន្ទះ ជែលលាងដៃ .០០០ ដប និងអាល់កុលលាងដៃ ៣៦០ លីត្រ ៕ដោយ៖ស តារា


ចែករំលែក៖