កូរ៉េខាងត្បូង ៖យ៉ាងណាក៏ដោយ ភាពភ័យខ្លាច បានកើត ឡើង សារជាថ្មីក្រោយរកឃើញករណីឆ្លងជាចង្កោមថ្មីមួយទៀត ចេញពី តំបន់កម្សាន្តពេលរាត្រី នៃក្រុងItaewon ។បាន ចាត់ទុកជា ប្រទេស គំរូ មួយ នៃ ការប្រយុទ្ធប្រឆាំង COVID-19 ដែលបានទប់ស្កាត់ការរាលដាលទាន់ពេលវេលា ។
ករណី ជាង ៥០ បាន ជាប់ពាក់ព័ន្ធនឹង បុរស ២៩ ឆ្នាំ ម្នាក់ ដែលមានលទ្ធផល តេស្ត វិជ្ជមាន ក្រោយ ចំណាយពេល ដើរ តាម ក្លិប កម្សាន្តនិងរង្គសាល ចំនួន ៥ នៅ ក្រុង Itaewon កាលពី សប្តាហ៍ មុន ។
« ការធ្វេសប្រហែស អាច នាំ ឲ្យ មានការ ផ្ទុះឡើង នៃ ការឆ្លង ឡើងវិញ» ។ នេះ ជាការ ក្រើនរំលឹក របស់លោក Park Won-soon អភិបាលក្រុងសេ អ៊ូ ល ដោយ មិន បញ្ជាក់ ពី កាលបរិច្ឆេទ ដែល ត្រូវ បើក ឲ្យ ក្លិបកម្សាន្ត និង រង្គសាល ដំណើរ ឡើងវិញ នោះឡើយ ។
ការរកឃើញ តេស្ត ឃើញ ៣៤ ករណី បន្ថែមទៀត នៅ ថ្ងៃអាទិត្យ នេះ នាំឲ្យ កូរ៉េខាងត្បូង មាន អ្នក ឆ្លង សរុប ដល់ ១០ ៨៧៤ នាក់ ក្នុងនោះ ស្លាប់២៥៦ នាក់ និង សះស្បើយ ៩ ៦១០ នាក់ ៕ដោយ៖ស តារា